ពិធីប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ

ព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សាលាបឋមសិក្សាស្វាយព្រហូតមានលោកគ្រូ ២ នាក់បានទៅចូលរួមក្នុងពិធីប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៤ នៅសាលប្រជុំមន្ទីរ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ខៀវ សំអុល ជាប្រធានមន្ទីរ អនុប្រធានមន្ទីរ លោក លោកស្រីជាគណៈកម្មការ អនុគណៈកម្មការតែងនិពន្ធ និងស្មូតកំណាព្យ តំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកទាំង៧ និងលោកគ្រូ អ្នកគ្រូជាបេក្ខជន បេក្ខនារី។ ជាលទ្ធផលនៃការប្រកួតប្រជែង លោកគ្រូ ផាន់ សុវណ្ណនី ទទួលបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យនិង លោកគ្រូ រស់ គន្ធា បានចំណាត់ថ្នាក់លេខ ២ ផ្នែកតែងនិពន្ធ។

Comments