កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ

     

នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២សាលាបឋមសិក្សាស្វាយព្រហូតបានប្រារព្ធកម្មវិធីប្រកួត

អំណានសៀវភៅល្បីៗដែលមានសិស្សចូលរួមប្រកួតចំនួន ១៥ នាក់។ឆ្នាំនេះជាឆ្នាំដំបូងដែលសាលាបឋម

សិក្សាស្វាយព្រហូតបានរៀបចំកម្មវិធីនេះឡើង។ កម្មវិធីនេះត្រូវបានដំណើរការអនុវត្តពេញលេញ

នៅឆមាសទី២ ចាប់ពីដើមខែ មិថុនា ឆ្នាំ ២០២២ មក។

កម្មវិធីអំណានសៀវភៅល្បីៗបង្កើតឡើងក្នុងគោលបំណងសំខាន់ដូចខាងក្រោម៖

  • ពង្រឹងសម្ថភាពអំណានរបស់សិស្ស
  • បណ្ដុះទម្លាប់ឲ្យសិស្សចូលចិត្តអានសៀវភៅ និង មានទម្លាប់ក្នុងការសិក្សាស្រាវជ្រាវ
  • ជម្រុញនូវវប្បធម៌អានរបស់សិស្សឲ្យកាន់តែទូលំទូលាយ
Comments