កាលពីថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សាលាបឋមសិក្សាស្វាយព្រហូតបានធ្វើ សកម្មភាពប្រជុំបច្ចេកទេសថ្នាក់កម្រង ក្រោមប្រធានបទ ថ្នាក់និទស្សន៍តាមកម្រិតថ្នាក់
ក្រោមអធិបតីភាព លោក សោម សំ ជាប្រធានកម្រង ។
សមាភាពចូលរួម៖
លោកនាយក លោកស្រីនាយិកា លោកនាយករង លោកស្រីនាយិការង លោកគ្រូអ្នកគ្រូទាំងប្រាំពីរសាលាក្នុងកម្រង
•ទីកន្លែងៈ សាលាបឋមសិក្សាស្វាយព្រហូត
•កាលបរិច្ឆេទៈ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥
•គោលបំណងៈ
*ចែករំលែកបទពិសោធដល់ គណៈនាយក លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធយល់ដឹងពីការអនុវត្តសាលារៀនស្ដង់ដាគំរូដោយផ្អែកតាមសូចនាករដោយបានឆ្លងកាត់ការវាយតម្លៃជាក់ស្ដែងរបស់គណៈកម្មការថ្នាក់ជាតិ ។
*លោកគ្រូ អ្នកគ្រូ ថ្នាក់ទី១-៣ គ្រប់សាលាមានបទពិសោធ និងវិធីសាស្ត្រសម្រាប់ដំណើរការបង្រៀន និងរៀនក្នុងការ អនុវត្តកញ្ចប់អំណាន នៃកម្មវិធីគម្រោងIPHEAទទួលបានលទ្ធផលល្អប្រសើរ ។
*លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតថ្នាក់មានបទពិសោធ និងវិធីសាស្ត្រសម្រាប់ដំណើរការបង្រៀន និងរៀនតាមរយៈការធ្វើ ថ្នាក់និទស្សន៍ដែលធ្វើឲការសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាពឆ្នាំសិក្សា ២០២៤-២០២៥ ។