សិក្ខាសិលាវគ្គបំប៉នអំពី AI

កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាស្វាយព្រហូត មានវគ្គបំប៉នត្រូវបានរៀបចំឡើងដោយមានគោលបំណងផ្តល់ចំណេះដឹងអំពីបច្ចេកវិទ្យា AI ដល់អ្នកចូលរួមដូចជា ៖ កម្មវិធី AI & Thinker Bell ,AI google Translate , SUNO ,Pinterest , Phet Simulation Sketchfab, Animal 4D…។ វាបានផ្តោតលើការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃ AI ការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងវិធីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

២. គោលបំណង

ឲ្យអ្នកចូលរួមយល់ពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI

បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ និងកម្មវិធីដែលផ្អែកលើ AI

ផ្តល់ឲ្យអ្នកចូលរួមនូវជំនាញដើម្បីអាចប្រើ AI ដោយប្រកបដោយប្រសិទ្ធភាព និងប្រយោជន៍

3.បទបង្ហាញដោយ លោកគ្រូ ជិន ភិរុណ ជាមន្ត្រីផ្នែកICT ក្នុងកម្មវិធី NGS (ពេលព្រឹក)
លោកគ្រូ អៀង ពិសី ជាមន្ត្រីផ្នែកវិទ្យាសាស្រ្ត កម្មវិធី NGS (ពេលរសៀល)
វគ្គបំប៉ននេះបានផ្តល់ឱកាសល្អសម្រាប់អ្នកចូលរួមក្នុងការចំណាយពេលរៀនសូត្រអំពីបច្ចេកវិទ្យា AI និងអនុវត្តវាបានយ៉ាងមានប្រសិទ្ធភាព។

Comments