ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៤ សាលាបឋមសិក្សា ស្វាយព្រហូត(កម្មវិធីសាលារៀនជំនាន់ថ្មី) បានធ្វើទិវាជាតិអំណានលើកទី៩
ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត”
ក្រោមពាក្យស្លោកថា “អានកាន់តែច្រើន ដឹងកាន់តែច្រើន អានកាន់តែច្រើន ចេះកាន់តែច្រើន”
ក្នុងកម្មវិធីនេះមានគោលបំណងចំនួនបីធំៗគឺ÷
-
-
- បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មួតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណភាព តម្លៃកេរដំណែលរបស់មនុស្សជាតិ ។
- សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។
- លើកកម្ពស់គុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក្នុងគោលរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្ស សម្រាប់កសាងសង្គមកម្ពុជាឲ្យមានវិបុលភាព និងការអភិវឌ្ឍជានិរន្តរន៍។
-
Comments