កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ

      នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២សាលាបឋមសិក្សាស្វាយព្រហូតបានប្រារព្ធកម្មវិធីប្រកួត អំណានសៀវភៅល្បីៗដែលមានសិស្សចូលរួមប្រកួតចំនួន ១៥ នាក់។ឆ្នាំនេះជាឆ្នាំដំបូងដែលសាលាបឋម សិក្សាស្វាយព្រហូតបានរៀបចំកម្មវិធីនេះឡើង។ កម្មវិធីនេះត្រូវបានដំណើរការអនុវត្តពេញលេញ នៅឆមាសទី២ ចាប់ពីដើមខែ មិថុនា ឆ្នាំ ២០២២ មក។ កម្មវិធីអំណានសៀវភៅល្បីៗបង្កើតឡើងក្នុងគោលបំណងសំខាន់ដូចខាងក្រោម៖ ពង្រឹងសម្ថភាពអំណានរបស់សិស្ស បណ្ដុះទម្លាប់ឲ្យសិស្សចូលចិត្តអានសៀវភៅ និង មានទម្លាប់ក្នុងការសិក្សាស្រាវជ្រាវ ជម្រុញនូវវប្បធម៌អានរបស់សិស្សឲ្យកាន់តែទូលំទូលាយ

តាំងពិព័រណ៌ប្រចាំឆ្នាំ២០២២

កាលពីថ្ងៃទី ២៨ ខែសីហា​ឆ្នាំ២០២២ សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំតាំងពិព័រណ៌កម្រងស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២២ ដោយយើងមានដាក់តាំងដូចជា ល្បែងគណិតវិទ្យា (ជំនួយការចែកលេខ) សៀវភៅគណិតវិទ្យាថ្នាក់ទី៤  សៀវភៅប្រវត្តិវត្តស្វាយព្រហូត សៀវភៅកំណាព្យ ផ្នែកវិទ្យាសាស្ត្រមានការកែច្នៃម៉ូតទ័របូមទឹក និង  តចរន្តអគ្គិសនី  សិល្បៈបង្ហាញរបាំដូចជា ជូនពរ  នារីជាជួរ កូនមាន់តឿ  គោះត្រឡោកជាដើម  សកម្មភាពកីឡា។

សកម្មភាពសិស្សចូលរួមប្រកួតគណិតវិទ្យាអន្តរជាតិ Caribou Contests

សិស្សនៅសាលាបឋមសិក្សាស្វាយព្រហូតបានចូលរួមប្រឡងគណិតវិទ្យាអន្តរជាតិដែលមានឈ្មោះថា Caribou Contests តាមរយៈប្រព័ន្ធអនឡាញ(Online)លើកទី១នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២២ ដោយមានសិស្សចូលរួមប្រឡងចំនួន ១៤ នាក់។ ការប្រឡងគណិតវិទ្យាអន្តរជាតិនេះ មានដើមកំណើតមកពីប្រទេសកាណាដា។  ឆ្នាំនេះសមាគមន៍អ្នកគណិតវិទ្យាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឺងវិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យានៃសកលវិទ្យាល័យ BROCK នៅប្រទេសកាណាដា។ការប្រកួតប្រជែងគណិតវិទ្យា  Caribou Contests គឺជាការប្រកួតប្រជែងតាមប្រព័ន្ធអនឡាញ(Online)ទូទាំងពិភពលោកដែលធ្វើឡើង ៦ ដង ក្នុងមួយឆ្នាំសិក្សាសម្រាប់គ្រប់កម្រិតថ្នាក់ចាប់ពីថ្នាក់មត្តេយ្យដល់ទី១២(K/១២)។  

ពិសោធន៍អំពី បំណិតទឹក

ដើម្បីឲ្យវិស័យអប់រំកាន់តែរីកចម្រើនបានឆាប់រហ័ស សាលារៀននីៗមួយត្រូវតែបង្រៀនមេរៀនពីរទ្រឹស្ដីផ្សារភ្ជាប់ការអនុវត្ត ដោយចាប់ពីថ្នាក់ដំបូងៗឡើងទៅ ដូច្នេះហើយទើបសាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំមេរៀនពិសោធន៍ដឹកនាំដោយលោកគ្រូដុំ លេ ជាគ្រូបង្រៀនថ្នាក់ទី៤ ពិសោធន៍អំពី បំណិតទឹក ដែលផ្សារភ្ជាប់ទៅនិងជីវភាពរស់នៅប្រចាំថ្ងៃ។