សិក្ខាសិលាវគ្គបំប៉នអំពី AI

កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាស្វាយព្រហូត មានវគ្គបំប៉នត្រូវបានរៀបចំឡើងដោយមានគោលបំណងផ្តល់ចំណេះដឹងអំពីបច្ចេកវិទ្យា AI ដល់អ្នកចូលរួមដូចជា ៖ កម្មវិធី AI & Thinker Bell ,AI google Translate , SUNO ,Pinterest , Phet Simulation Sketchfab, Animal 4D…។ វាបានផ្តោតលើការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃ AI ការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងវិធីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ២. គោលបំណង ឲ្យអ្នកចូលរួមយល់ពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ និងកម្មវិធីដែលផ្អែកលើ AI ផ្តល់ឲ្យអ្នកចូលរួមនូវជំនាញដើម្បីអាចប្រើ AI Read More …

ប្រជុំបច្ចេកទេសថ្ងៃព្រហស្បតិ៍

កាលពីថ្ងៃព្រហស្បតិ៍ ២ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ សាលាបឋមសិក្សាស្វាយព្រហូតបានធ្វើ សកម្មភាពប្រជុំបច្ចេកទេសថ្នាក់កម្រង ក្រោមប្រធានបទ ថ្នាក់និទស្សន៍តាមកម្រិតថ្នាក់ ក្រោមអធិបតីភាព លោក សោម សំ ជាប្រធានកម្រង ។ សមាភាពចូលរួម៖ លោកនាយក លោកស្រីនាយិកា លោកនាយករង លោកស្រីនាយិការង លោកគ្រូអ្នកគ្រូទាំងប្រាំពីរសាលាក្នុងកម្រង •ទីកន្លែងៈ សាលាបឋមសិក្សាស្វាយព្រហូត •កាលបរិច្ឆេទៈ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៥ •គោលបំណងៈ *ចែករំលែកបទពិសោធដល់ គណៈនាយក លោកគ្រូ Read More …

ការចុះមកវាយតម្លៃជាសាលារៀនគំរូ

កាលបរិច្ឆេទ: ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៥ ក្រុមការងារវាយតម្លៃ: ក្រោមអធិបតីភាព លោក វ៉ែន ថុល ជាអនុប្រធាននាយកដ្ឋានបឋមសិក្សា ទីតាំង:សាលាបឋមសិក្សាស្វាយព្រហូត ១. គោលបំណងនៃការវាយតម្លៃ • វាយតម្លៃការប្រកបដោយគុណភាពរបស់សាលារៀនក្នុងការបង្រៀន និងការគ្រប់គ្រង។ • ពិនិត្យមើលលក្ខណៈពិសេសរបស់សាលារៀនដែលត្រូវនឹងស្តង់ដារនៃសាលារៀនគំរូ។ • ផ្តល់អនុសាសន៍សម្រាប់ការអភិវឌ្ឍន៍បន្ថែម។ ២. វិធីសាស្រ្តវាយតម្លៃ ការវាយតម្លៃនេះបានធ្វើឡើងតាមរយៈ៖ • ការសង្កេតថ្នាក់រៀន។ • ការសម្ភាសន៍ជាមួយគ្រូបង្រៀន សិស្ស និងអ្នកគ្រប់គ្រងសាលា។ • ការពិនិត្យឯកសារ និងកម្មវិធីសិក្សា។ • ការពិនិត្យបរិស្ថានសិក្សា និងសម្ភារៈបង្រៀន។ ៣. លទ្ធផលនៃការវាយតម្លៃ ក. ភាពខ្លាំង Read More …

កិច្ចប្រជុំស្ដីពីបូកសរុបលទ្ធផលប្រចាំឆ្នាំសិក្សា២០២៣ ២០២៤

កាលពីថ្ងៃទី ២០ ,២១ ខែ កញ្ញា ឆ្នាំ​២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានបើកកិច្ចប្រជុំស្ដីពីបូកសរុបលទ្ធផលប្រចាំឆ្នាំសិក្សា២០២៣ ២០២៤ និងលើទិសដៅបន្តឆ្នាំសិក្សា២០២៤ ២០២៥  ក្រោមអធិបតីភាព លោក ស្រីប៉ែន ចន្ថា ជាប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលស្រុកស្វាយជ្រំ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីNGS សមាសភាពចូលរួមមាន៖ គណនាយក លោកគ្រូ អ្នកគ្រូ គណកម្មការគ្រប់គ្រងសាលា មាតាបិតាសិស្ស រួមទាំងក្មួយៗសិស្សានុសិស្សទទួលបានចំណាត់លេខ១ ដល់លេខ  ៣ ប្រឆ្នាំសិក្សា២០២៣-២០២៤ គោលបំណងៈ • ឆ្លុះបញ្ចាំងពីសកម្មភាពអនុវត្តន៍កម្មវិធី NGS របស់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធដោយផ្តោតលើ លទ្ធផលសម្រេចបាន បញ្ហាប្រឈម ផែនការឆ្លើយតបដើម្បីលើកកម្ពស់ការចូលរួមប្រកបដោយការទទួល ខុសត្រូវដែលនឹងធានាបាននូវការសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាព ។ • Read More …

កម្មវិធីវិចនំអន្សមខ្មែរ

កាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២៤  សាលាបឋមសិក្សាស្វាយព្រហូត(សាលារៀនជំនាន់ថ្មីNGS) បានធ្វើកម្មវិធីវិចនំអន្សមខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ។ 👉រៀបចំដោយ សសយក  

កម្មវិធីប្រកួតប្រជែងអំណានល្បីៗ

ថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានរៀបចំកម្មវិធីប្រកួតប្រជែងអំណានល្បីៗ ក្រោមអធិបតីភាពលោក សោម សំ ជានាយកសាលាបឋមសិក្សាស្វាយព្រហូត។ សមាសភាពចូលរួម៖ -គណៈគ្រប់គ្រង -លោកគ្រូ ដុំ លេ ជាគ្រូដឹកនាំក្លឹបអំណាន -លោកគ្រូអ្នកគ្រូ -បេក្ខជន -សិស្សានុសិស្ស គោលបំណងនៃក្លឹបអំណានល្បីៗអាចមានដូចខាងក្រោម: ការជំរុញអារម្មណ៍សុខចិត្តក្នុងការអាន: ក្លឹបអំណានជំរុញឱ្យសមាជិករបស់ខ្លួនមានក្តីស្រឡាញ់ និងទំនាក់ទំនងជាមួយសៀវភៅ។ ការចែករំលែកនូវជំហានដែលសមាជិកទទួលបានពីការអានអាចជួយធ្វើឱ្យពួកគេយល់និងរីកចម្រើននូវការអាននៃជីវិតរបស់ខ្លួន។ ការចែករំលែកនូវយោបល់ និងការវិភាគ: ក្លឹបអំណានផ្តល់ឱកាសឱ្យសមាជិកចែករំលែកយោបល់និងការវិភាគរបស់ពួកគេទាក់ទងនឹងសៀវភៅដែលបានអាន។ វាជាកន្លែងដែលមនុស្សអាចពិភាក្សាប្រធានបទផ្សេងៗដែលពាក់ព័ន្ធនឹងសៀវភៅ និងបង្កើនការយល់ដឹងរបស់ពួកគេ។ ការកសាងទំនាក់ទំនងសង្គម: ក្លឹបអំណានជួយបង្កើនការទាក់ទងសង្គមរវាងសមាជិកក្នុងបរិយាកាសមិត្តភាព។ សមាជិកអាចបង្កើតទំនាក់ទំនងថ្មីៗ និងជំរុញការរួមគ្នាតាមរយៈការចែករំលែកអំពីអ្វីដែលពួកគេបានរៀននិងទទួលពីសៀវភៅ។ Read More …

ពិធីប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ

ព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សាលាបឋមសិក្សាស្វាយព្រហូតមានលោកគ្រូ ២ នាក់បានទៅចូលរួមក្នុងពិធីប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៤ នៅសាលប្រជុំមន្ទីរ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ខៀវ សំអុល ជាប្រធានមន្ទីរ អនុប្រធានមន្ទីរ លោក លោកស្រីជាគណៈកម្មការ អនុគណៈកម្មការតែងនិពន្ធ និងស្មូតកំណាព្យ តំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកទាំង៧ និងលោកគ្រូ អ្នកគ្រូជាបេក្ខជន បេក្ខនារី។ ជាលទ្ធផលនៃការប្រកួតប្រជែង លោកគ្រូ ផាន់ សុវណ្ណនី ទទួលបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យនិង Read More …

ទទួលដំណើរទស្សនកិច្ចបឋមសិក្សាអង្គរបាន

កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូតបានទទួល💖ដំណើរទស្សនកិច្ចសិក្សា💖របស់សាលាបឋមសិក្សាអង្គរបាន( កម្មវិធីសាលារៀនជំនាន់ថ្មី NGS) ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ វិធីសាស្ត្រ តិចនិច សិល្បៈការបង្រៀននិងរៀន នឹងការងារគ្រប់គ្រងទូទៅនៅសាលារៀន ដែលបានអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី NGSកន្លងមក💖💖។

កម្រងរូបភាព ពិធីតាំងពិព័រណ៍កម្រងស្នាដៃសិស្ស

កម្រងរូបភាព ពិធីតាំងពិព័រណ៍កម្រងស្នាដៃសិស្សនៅសាលាបឋមសិក្សាស្វាយព្រហូតកាលពីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា ជាអភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀង💖។

អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា)

គោលបំណង អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៤ ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានពិភពលោក កំណត់ថាជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិ ទាំងមូលឱ្យយកចិត្តទុកដាក់ពីសុខាមាលភាពកុមារ ជាតិ​ និង​អន្តជាតិរបស់កុមារលើពិភពលោក ដើម្បីរំលឹកនិងបង្កើននូវការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ។