Leider ist der Eintrag nur auf អង់គ្លេស (ស.រ.អ) verfügbar.
ដំណើរទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រថៃ
ចាប់ពីថ្ងៃទី២៥ដល់៣០ខែមិថុនាឆ្នាំ២០២៣ ប្រតិភូសាលាបឋមសិក្សាស្វាយព្រហូតចំនួន៥រូបបានទៅទស្សនកិច្ចសិក្សានៅសាលា៣ក្នុងប្រទេសថៃរួមមាន៖ ១.Lamplaimat phattana ២.Bualuang pittayakom hight school ៣.Princess Chulabhorn Sciene hight school Buriram ក្នុងដំណើរទស្សនកិច្ចនេះទទួលបាននូវបទពិសោធន៍ល្អៗជាច្រើសម្រាប់មកអនុវត្តន៍ដូចជា៖ គ្មានការដាក់ទណ្ឌកម្ម ពេលសិស្សធ្វើកំហុស។ ទម្លាប់សិស្សមានទំនួលខុសត្រូវ និងគ្រប់គ្រងខ្លួនឯង។ មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។ មានការអប់រំសីលធម៌ ឯកសណ្ឋានសិស្សមានសោភ័ណ និងមានរបៀបរៀបរយ។ កីឡា សិល្បៈ(មានឧបករណ៍ភ្លេង,សម្ភារៈកីឡា) មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស បដិសណ្ឋារកិច្ចល្អ មានការចូលរួមពីគ្រូ និងសិស្ស សម្ភារ:សិក្សាសម្បូរបែប មានបន្ទប់ពិសោធន៍ទំនើប សិស្សត្រូវបង្កើតគម្រោងសិក្សាយ៉ាងហោចណាស់ ៣ ក្នុងមួយឆ្នាំសិក្សា(ថ្នាក់ទី៤,៥,៦)។
ថ្នាក់មត្តេយ្យ
Leider ist der Eintrag nur auf អង់គ្លេស (ស.រ.អ) verfügbar.
ការប្រឡងប្រចាំខែមិថុនាឆ្នាំ២០២៣
សកម្មភាពទូទៅនៃការប្រឡងប្រចាំខែមិថុនាឆ្នាំ២០២៣ ពីថ្នាក់ទី១ដល់ទី៦
ការងារជាក្រុម
សកម្មភាពសិស្សសិក្សាការពិភាក្សាក្រុមរបស់សិស្សថ្នាក់ទី៣នៃសាលាបឋមសិក្សាស្វាយព្រហូត។វិធីនេះគឺបណ្ដុះនូវភាពក្លាហាន សាមគ្គីភាពនិងម្ចាស់ការ។
សកម្មភាពក្លឹបTechnovation girl
Leider ist der Eintrag nur auf អង់គ្លេស (ស.រ.អ) verfügbar.
ទិវាកុមារអន្តរជាតិ១មិថុនា
ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនាលើកទី៧៤។
ក្លឹបអាស៊ាន
សកម្មភាពស្រាវជ្រាវរបស់ក្លឹប អាស៊ាននៃសាលាបឋមសិក្សាស្វាយព្រហូតតាមរយៈបន្ទប់កុំព្យួទ័រ។ ការស្រាវជ្រាវផ្តោតលើលក្ខណៈទូទៅរបស់បណ្ដាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន៖ ១,សណ្ឋានដី ២,ប្រជាជន ៣,ជំនឿ សាសនា ប្រពៃណី ៤,សេដ្ឋកិច្ច ៥,នយោបាយ។
សកម្មភាពប្រឡងប្រចាំខែឧសភា
ថ្ងៃទី២៦ខែឧសភាឆ្ន២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំការប្រឡងប្រចាំខែ ដែលការប្រឡងនេះរៀបចំចម្រុះសិស្សថ្នាក់ទី៤,៥,៦។
កិច្ចប្រជុំពិភាក្សាស្ដិពីផែនការសកម្មភាពមួយចំនួន
ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតមានកិច្ចប្រជុំមួយស្ដីពីការពិភាក្សាផែនការសកម្មភាពមួយចំនួននៅក្នុងសាលា ដែលដឹកនាំសម្របសម្រួលដោយ លោក ប៊ាន ចាន់នី ជាប្រធានក្រុមសាលារៀនជំនាន់ថ្មី។ កិច្ចពិភាក្សាផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖ ការរៀបចំគណៈកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD (ប៊ាន ចាន់នី និងមន្ត្រីប្រចាំសាលារៀន) ផែនការវិនិយោគសាលារៀនឆ្នាំ២០២៣-២០២៤ (ប៊ាន ចាន់នី) ការប្រជុំតម្រង់ទិសវិភាជន៍ថវិកាកម្មវិធីNGSតាមសាលារៀន។ (សប្ដាហ៍ទី១ ខែមិថុនា)។ ធ្វើកាលវិភាគចុះតម្រង់ទិសសាលារៀន (ប៊ាន ចាន់នី) ការបញ្ចប់ផែនការអភិវឌ្ឍន៍សាលារៀន និងកិច្ចព្រមព្រាងរវាងសាលារៀននិងកម្មវិធីNGS ផ្អែកលើវិភាជន៍ថវិកាថ្មី។ (ភ្ជាប់ជាមួយចំណុចទី១ខាងលើ) ការធ្វើផែនការវិនិយោគឆ្នាំ២០២៤។ រៀបចំកិច្ចប្រជុំក្រុមការងារNGS ដើម្បីឆ្លងផែនការវិនិយោគ។ (មធ្យម៖ ប៊ាន ចាន់នី, បឋម៖មួយលី) ដំណើរទស្សនកិច្ចទៅប្រទេសថៃ (ប៊ាន ចាន់នី ផាន់ ប៊ុណ្ណាត) Read More …