ការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីថ្នាក់ខេត្តឆ្នាំ២០២៣-២០២៤

កាលពីថ្ងៃទី២០ – ២៤  ខែ កុម្ភៈ ឆ្នាំ២០២៤ សាលាបឋមសិក្សា ស្វាយព្រហូត(កម្មវិធីសាលាជំនាន់ថ្មី)បានបញ្ជូនកីឡាករ កីឡាការិនី ទៅប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ ។ កីឡាករ  កីឡាការិនីមាន ២ ក្រុម៖ ១.ក្រុមបាលទះកុមារា ២.ក្រុមប៉េតង់ កុមារី ចប់ការប្រកួត ជាលទ្ធផល ក្រុមកីឡាករបាល់ទះកុមារា បានទទួលចំណាត់ថ្នាក់លេខ ៣ និងក្រុមកីឡាការិនីប៉េតង់ បានទទួលចំណាត់ថ្នាក់លេខ ២  ថ្នាក់ខេត្ត ។

ពិព័រណ៍ស្នាដៃសិស្ស២០២៣

កាលពីថ្ងៃទី០៧/០៩/២០២៣សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំពិធីពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៣​ ដោយមានការដាក់តាំងបង្ហាញនូវលទ្ធផលការងាររបស់ក្លឹបសិក្សាសិស្សជាច្រើនផងដែរ។

ក្លឹបអាស៊ាន

សកម្មភាពស្រាវជ្រាវរបស់ក្លឹប អាស៊ាននៃសាលាបឋមសិក្សាស្វាយព្រហូតតាមរយៈបន្ទប់កុំព្យួទ័រ។ ការស្រាវជ្រាវផ្តោតលើលក្ខណៈទូទៅរបស់បណ្ដាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន៖ ១,សណ្ឋានដី ២,ប្រជាជន   ៣,ជំនឿ សាសនា ប្រពៃណី ៤,សេដ្ឋកិច្ច ៥,នយោបាយ។

សកម្មភាពក្លឹប

សាលាបឋមសិក្សាស្វាយព្រហូតជាសាលាបានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី(NGS)ដោយមានការគាំទ្រថវិកាបដិភាគពី មាតា បិតាសិស្ស  ថវិកាវិនិយោគពីក្រសួងអប់រំនិងគាំទ្របច្ចេកទេសដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE )។ សាលាមានកម្មវិធីសិក្សារៀនពេញ១ថ្ងៃ (១​ ថ្ងៃ ៧-៨ ម៉ោង) ៣៦-៣៨ម៉ោង១ សប្ដាហ៍ដោយដាក់បញ្ចូលបន្ថែមនូវមុខវិជ្ចា៖ –ភាសាអង់គ្លេស -បំណិនសង្គម-បំណិនងាយ -សិល្បៈ -COMPUTER -សកម្មភាពកីឡា-អប់រំកាយ -បង្កើតក្លឹបសិក្សាសម្រាប់សិស្សស្រាវជ្រាវ (ក្លឹបគណិត ក្លឹបវិទ្យាសាស្ត្រ ក្លឹបនិពន្ធ ក្លឹបអាស៊ាន ក្លឹបបរិស្ថាន) នេះជាសកម្មភាពសិស្ស ក្លឹបអាស៊ានស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងបន្ទប់Computer Lap ។