ក្លឹបអាស៊ាន

សកម្មភាពស្រាវជ្រាវរបស់ក្លឹប អាស៊ាននៃសាលាបឋមសិក្សាស្វាយព្រហូតតាមរយៈបន្ទប់កុំព្យួទ័រ។ ការស្រាវជ្រាវផ្តោតលើលក្ខណៈទូទៅរបស់បណ្ដាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ រួមមាន៖ ១,សណ្ឋានដី ២,ប្រជាជន   ៣,ជំនឿ សាសនា ប្រពៃណី ៤,សេដ្ឋកិច្ច ៥,នយោបាយ។

សកម្មភាពប្រឡងប្រចាំខែឧសភា

ថ្ងៃទី២៦ខែឧសភាឆ្ន២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំការប្រឡងប្រចាំខែ ដែលការប្រឡងនេះរៀបចំចម្រុះសិស្សថ្នាក់ទី៤,៥,៦។

កិច្ចប្រជុំពិភាក្សាស្ដិពីផែនការសកម្មភាពមួយចំនួន

ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតមានកិច្ចប្រជុំមួយស្ដីពីការពិភាក្សាផែនការសកម្មភាពមួយចំនួននៅក្នុងសាលា ដែលដឹកនាំសម្របសម្រួលដោយ លោក ប៊ាន ចាន់នី​ ជាប្រធានក្រុមសាលារៀនជំនាន់ថ្មី។ កិច្ចពិភាក្សាផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖ ការរៀបចំគណៈកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD (ប៊ាន ចាន់នី និងមន្ត្រីប្រចាំសាលារៀន) ផែនការវិនិយោគសាលារៀនឆ្នាំ២០២៣-២០២៤ (ប៊ាន ចាន់នី) ការប្រជុំតម្រង់ទិសវិភាជន៍ថវិកាកម្មវិធីNGSតាមសាលារៀន។ (សប្ដាហ៍ទី១ ខែមិថុនា)។ ធ្វើកាលវិភាគចុះតម្រង់ទិសសាលារៀន (ប៊ាន ចាន់នី) ការបញ្ចប់ផែនការអភិវឌ្ឍន៍សាលារៀន និងកិច្ចព្រមព្រាងរវាងសាលារៀននិងកម្មវិធីNGS ផ្អែកលើវិភាជន៍ថវិកាថ្មី។​ (ភ្ជាប់ជាមួយចំណុចទី១ខាងលើ) ការធ្វើផែនការវិនិយោគឆ្នាំ២០២៤។ រៀបចំកិច្ចប្រជុំក្រុមការងារNGS ដើម្បីឆ្លងផែនការវិនិយោគ។ (មធ្យម៖ ប៊ាន ចាន់នី, បឋម៖មួយលី) ដំណើរទស្សនកិច្ចទៅប្រទេសថៃ (ប៊ាន ចាន់នី ផាន់ ប៊ុណ្ណាត) Read More …

ពិសោធន៍អំពី បំណិតទឹក

ដើម្បីឲ្យវិស័យអប់រំកាន់តែរីកចម្រើនបានឆាប់រហ័ស សាលារៀននីៗមួយត្រូវតែបង្រៀនមេរៀនពីរទ្រឹស្ដីផ្សារភ្ជាប់ការអនុវត្ត ដោយចាប់ពីថ្នាក់ដំបូងៗឡើងទៅ ដូច្នេះហើយទើបសាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំមេរៀនពិសោធន៍ដឹកនាំដោយលោកគ្រូដុំ លេ ជាគ្រូបង្រៀនថ្នាក់ទី៤ ពិសោធន៍អំពី បំណិតទឹក ដែលផ្សារភ្ជាប់ទៅនិងជីវភាពរស់នៅប្រចាំថ្ងៃ។