ចាប់ពីថ្ងៃទី២៥ដល់៣០ខែមិថុនាឆ្នាំ២០២៣ ប្រតិភូសាលាបឋមសិក្សាស្វាយព្រហូតចំនួន៥រូបបានទៅទស្សនកិច្ចសិក្សានៅសាលា៣ក្នុងប្រទេសថៃរួមមាន៖ ១.Lamplaimat phattana ២.Bualuang pittayakom hight school ៣.Princess Chulabhorn Sciene hight school Buriram ក្នុងដំណើរទស្សនកិច្ចនេះទទួលបាននូវបទពិសោធន៍ល្អៗជាច្រើសម្រាប់មកអនុវត្តន៍ដូចជា៖ គ្មានការដាក់ទណ្ឌកម្ម ពេលសិស្សធ្វើកំហុស។ ទម្លាប់សិស្សមានទំនួលខុសត្រូវ និងគ្រប់គ្រងខ្លួនឯង។ មិនប្រើសៀវភៅសិក្សាគោលតែមួយមុខ។ មានការអប់រំសីលធម៌ ឯកសណ្ឋានសិស្សមានសោភ័ណ និងមានរបៀបរៀបរយ។ កីឡា សិល្បៈ(មានឧបករណ៍ភ្លេង,សម្ភារៈកីឡា) មានដាក់ពិន្ទុលើឥរិយាបថ និងអំពើល្អរបស់សិស្ស បដិសណ្ឋារកិច្ចល្អ មានការចូលរួមពីគ្រូ និងសិស្ស សម្ភារ:សិក្សាសម្បូរបែប មានបន្ទប់ពិសោធន៍ទំនើប សិស្សត្រូវបង្កើតគម្រោងសិក្សាយ៉ាងហោចណាស់ ៣ ក្នុងមួយឆ្នាំសិក្សា(ថ្នាក់ទី៤,៥,៦)។