កិច្ចប្រជុំពិភាក្សាស្ដិពីផែនការសកម្មភាពមួយចំនួន

ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតមានកិច្ចប្រជុំមួយស្ដីពីការពិភាក្សាផែនការសកម្មភាពមួយចំនួននៅក្នុងសាលា ដែលដឹកនាំសម្របសម្រួលដោយ លោក ប៊ាន ចាន់នី​ ជាប្រធានក្រុមសាលារៀនជំនាន់ថ្មី។

កិច្ចពិភាក្សាផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖

  1. ការរៀបចំគណៈកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD (ប៊ាន ចាន់នី និងមន្ត្រីប្រចាំសាលារៀន)
  2. ផែនការវិនិយោគសាលារៀនឆ្នាំ២០២៣-២០២៤ (ប៊ាន ចាន់នី)
  3. ការប្រជុំតម្រង់ទិសវិភាជន៍ថវិកាកម្មវិធីNGSតាមសាលារៀន។ (សប្ដាហ៍ទី១ ខែមិថុនា)។ ធ្វើកាលវិភាគចុះតម្រង់ទិសសាលារៀន (ប៊ាន ចាន់នី)
  4. ការបញ្ចប់ផែនការអភិវឌ្ឍន៍សាលារៀន និងកិច្ចព្រមព្រាងរវាងសាលារៀននិងកម្មវិធីNGS ផ្អែកលើវិភាជន៍ថវិកាថ្មី។​ (ភ្ជាប់ជាមួយចំណុចទី១ខាងលើ)
  5. ការធ្វើផែនការវិនិយោគឆ្នាំ២០២៤។ រៀបចំកិច្ចប្រជុំក្រុមការងារNGS ដើម្បីឆ្លងផែនការវិនិយោគ។ (មធ្យម៖ ប៊ាន ចាន់នី, បឋម៖មួយលី)
  6. ដំណើរទស្សនកិច្ចទៅប្រទេសថៃ (ប៊ាន ចាន់នី ផាន់ ប៊ុណ្ណាត)
  7. ផ្ញើកំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងការពិភាក្សាអំពីការឡើងថវិកាជូនបុគ្គលិក​អប់រំ​កាលពីកន្លងទៅ (ប៊ាន ចាន់នី)។
  8. ការវាយតម្លៃទទួលស្គាល់គុណភាពសាលារៀនជំនាន់ថ្មី
  9. ផ្សេងៗ…..។
  10.  
Comments