កាលពីថ្ងៃទី ២០ ,២១ ខែ កញ្ញា ឆ្នាំ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានបើកកិច្ចប្រជុំស្ដីពីបូកសរុបលទ្ធផលប្រចាំឆ្នាំសិក្សា២០២៣ ២០២៤ និងលើទិសដៅបន្តឆ្នាំសិក្សា២០២៤ ២០២៥ ក្រោមអធិបតីភាព លោក ស្រីប៉ែន ចន្ថា ជាប្រធានការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលស្រុកស្វាយជ្រំ និងជាសមាជិកក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មីNGS
សមាសភាពចូលរួមមាន៖
គណនាយក លោកគ្រូ អ្នកគ្រូ គណកម្មការគ្រប់គ្រងសាលា មាតាបិតាសិស្ស រួមទាំងក្មួយៗសិស្សានុសិស្សទទួលបានចំណាត់លេខ១ ដល់លេខ ៣ ប្រឆ្នាំសិក្សា២០២៣-២០២៤
គោលបំណងៈ
• ឆ្លុះបញ្ចាំងពីសកម្មភាពអនុវត្តន៍កម្មវិធី NGS របស់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធដោយផ្តោតលើ
លទ្ធផលសម្រេចបាន បញ្ហាប្រឈម ផែនការឆ្លើយតបដើម្បីលើកកម្ពស់ការចូលរួមប្រកបដោយការទទួល
ខុសត្រូវដែលនឹងធានាបាននូវការសិក្សារបស់សិស្សប្រកបដោយប្រសិទ្ធភាព ។
• លើកកម្ពស់ការបំពេញការងាររដ្ឋបាលថ្នាក់រៀនរបស់លោកគ្រូ អ្នកគ្រូឲ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
គណៈកម្មការគ្រប់គ្រងសាលា អ្នកពាក់ព័ន្ធ ក្តាប់បាននូវថវិកាវិភាគទានពីមាតាបិតាសិស្ស ថវិកាដំណើរការសាលារៀន និងលទ្ធផលការសិក្សា របស់សិស្សប្រចាំឆ្នាំ ក្នុងការគាំទ្រសកម្មភាពគម្រោងសាលារៀនជំនាន់ថ្មីដែលនឹងធានាបាននូវនិរន្តរភាពប្រកបដោយចីរភាព ។