កម្មវិធីប្រកួតប្រជែងអំណានល្បីៗ

ថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានរៀបចំកម្មវិធីប្រកួតប្រជែងអំណានល្បីៗ ក្រោមអធិបតីភាពលោក សោម សំ ជានាយកសាលាបឋមសិក្សាស្វាយព្រហូត។ សមាសភាពចូលរួម៖ -គណៈគ្រប់គ្រង -លោកគ្រូ ដុំ លេ ជាគ្រូដឹកនាំក្លឹបអំណាន -លោកគ្រូអ្នកគ្រូ -បេក្ខជន -សិស្សានុសិស្ស គោលបំណងនៃក្លឹបអំណានល្បីៗអាចមានដូចខាងក្រោម: ការជំរុញអារម្មណ៍សុខចិត្តក្នុងការអាន: ក្លឹបអំណានជំរុញឱ្យសមាជិករបស់ខ្លួនមានក្តីស្រឡាញ់ និងទំនាក់ទំនងជាមួយសៀវភៅ។ ការចែករំលែកនូវជំហានដែលសមាជិកទទួលបានពីការអានអាចជួយធ្វើឱ្យពួកគេយល់និងរីកចម្រើននូវការអាននៃជីវិតរបស់ខ្លួន។ ការចែករំលែកនូវយោបល់ និងការវិភាគ: ក្លឹបអំណានផ្តល់ឱកាសឱ្យសមាជិកចែករំលែកយោបល់និងការវិភាគរបស់ពួកគេទាក់ទងនឹងសៀវភៅដែលបានអាន។ វាជាកន្លែងដែលមនុស្សអាចពិភាក្សាប្រធានបទផ្សេងៗដែលពាក់ព័ន្ធនឹងសៀវភៅ និងបង្កើនការយល់ដឹងរបស់ពួកគេ។ ការកសាងទំនាក់ទំនងសង្គម: ក្លឹបអំណានជួយបង្កើនការទាក់ទងសង្គមរវាងសមាជិកក្នុងបរិយាកាសមិត្តភាព។ សមាជិកអាចបង្កើតទំនាក់ទំនងថ្មីៗ និងជំរុញការរួមគ្នាតាមរយៈការចែករំលែកអំពីអ្វីដែលពួកគេបានរៀននិងទទួលពីសៀវភៅ។ Read More …

ពិធីប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ

ព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សាលាបឋមសិក្សាស្វាយព្រហូតមានលោកគ្រូ ២ នាក់បានទៅចូលរួមក្នុងពិធីប្រកួតប្រជែងតែងនិពន្ធ និងស្មូតកំណាព្យ អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៤ នៅសាលប្រជុំមន្ទីរ។ ពិធីនេះមានការអញ្ជើញចូលរួមពីលោក ខៀវ សំអុល ជាប្រធានមន្ទីរ អនុប្រធានមន្ទីរ លោក លោកស្រីជាគណៈកម្មការ អនុគណៈកម្មការតែងនិពន្ធ និងស្មូតកំណាព្យ តំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុកទាំង៧ និងលោកគ្រូ អ្នកគ្រូជាបេក្ខជន បេក្ខនារី។ ជាលទ្ធផលនៃការប្រកួតប្រជែង លោកគ្រូ ផាន់ សុវណ្ណនី ទទួលបានជ័យលាភីលេខ១ ផ្នែកស្មូតកំណាព្យនិង Read More …

ទទួលដំណើរទស្សនកិច្ចបឋមសិក្សាអង្គរបាន

កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូតបានទទួល💖ដំណើរទស្សនកិច្ចសិក្សា💖របស់សាលាបឋមសិក្សាអង្គរបាន( កម្មវិធីសាលារៀនជំនាន់ថ្មី NGS) ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ វិធីសាស្ត្រ តិចនិច សិល្បៈការបង្រៀននិងរៀន នឹងការងារគ្រប់គ្រងទូទៅនៅសាលារៀន ដែលបានអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី NGSកន្លងមក💖💖។

កម្រងរូបភាព ពិធីតាំងពិព័រណ៍កម្រងស្នាដៃសិស្ស

កម្រងរូបភាព ពិធីតាំងពិព័រណ៍កម្រងស្នាដៃសិស្សនៅសាលាបឋមសិក្សាស្វាយព្រហូតកាលពីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា ជាអភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀង💖។

អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា)

គោលបំណង អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៤ ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានពិភពលោក កំណត់ថាជាទិវាមួយដែលបំផុសស្មារតីដល់មនុស្សជាតិ ទាំងមូលឱ្យយកចិត្តទុកដាក់ពីសុខាមាលភាពកុមារ ជាតិ​ និង​អន្តជាតិរបស់កុមារលើពិភពលោក ដើម្បីរំលឹកនិងបង្កើននូវការយកចិត្តទុកដាក់ជាពិសេសចំពោះកុមារ។

ទិវាជាតិអំណានលើកទី៩

ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៤ សាលាបឋមសិក្សា ស្វាយព្រហូត(កម្មវិធីសាលារៀនជំនាន់ថ្មី) បានធ្វើទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ “អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត” ក្រោមពាក្យស្លោកថា “អានកាន់តែច្រើន ដឹងកាន់តែច្រើន អានកាន់តែច្រើន ចេះកាន់តែច្រើន” ក្នុងកម្មវិធីនេះមានគោលបំណងចំនួនបីធំៗគឺ÷  បណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន ស្មួតកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរដល់សិស្ស និស្សិត មន្ត្រីរាជការ ប្រជាជនគ្រប់រូបក្នុងប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់ រក្សាគុណភាព តម្លៃកេរដំណែលរបស់មនុស្សជាតិ ។ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាប័ន្ន និងលើកកម្ពស់ ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ។ លើកកម្ពស់គុណភាពអប់រំ ចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា Read More …

ការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីថ្នាក់ខេត្តឆ្នាំ២០២៣-២០២៤

កាលពីថ្ងៃទី២០ – ២៤  ខែ កុម្ភៈ ឆ្នាំ២០២៤ សាលាបឋមសិក្សា ស្វាយព្រហូត(កម្មវិធីសាលាជំនាន់ថ្មី)បានបញ្ជូនកីឡាករ កីឡាការិនី ទៅប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ ។ កីឡាករ  កីឡាការិនីមាន ២ ក្រុម៖ ១.ក្រុមបាលទះកុមារា ២.ក្រុមប៉េតង់ កុមារី ចប់ការប្រកួត ជាលទ្ធផល ក្រុមកីឡាករបាល់ទះកុមារា បានទទួលចំណាត់ថ្នាក់លេខ ៣ និងក្រុមកីឡាការិនីប៉េតង់ បានទទួលចំណាត់ថ្នាក់លេខ ២  ថ្នាក់ខេត្ត ។

ប្រជុំប្រចាំខែរបស់គណៈកម្មការគ្រប់គ្រងថ្នាក់រៀន(គ.គ.ថ)

សកម្មភាពរបស់លោកគ្រូ អ្នកគ្រូប្រជុំប្រចាំខែជាមួយគណៈកម្មការគ្រប់គ្រងថ្នាក់រៀន(គ.គ.ថ) នៃសាលាបឋមសិក្សាស្វាយព្រហូត (កម្មវិធីសាលារៀនជំនាន់ថ្មីNGS) ដែលមានគោលបំណងដូចខាងក្រោម៖ ១.បង្ហាញពីតួនាទី របស់គណៈកម្មការគ្រប់គ្រងថ្នាក់រៀន (គ.គ.ថ ) ២.បង្ហាញអំពីលទ្ធផលនៃការសិក្សារៀនសូត្ររបស់សិស្ស ប្រចាំខែ មករា ៣.ផ្សព្វផ្សាយដល់មាតាបិតាសិស្ស ឱ្យជួយជម្រុញសិស្សមានតម្រូវការបន្ថែម ។

ប្រជុំបច្ចេកទេសប្រចាំខែមករា

កាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៤ កម្រងស្វាយជ្រំ នៅសាលាបឋមសិក្សាស្វាយព្រហូត បានធ្វើការប្រជុំបច្ចេកទេសប្រចាំខែមករា ក្រោមអធិបតីភាព លោក សោម សំ ជាប្រធានកម្រង សមាសភាពចូលរួម÷ លោកនាយក លោកស្រីនាយិកា លោកនាយករង លោកស្រីនាយិការង លោកគ្រូអ្នកគ្រូ ក្នុងកម្រងទាំងប្រាំពីរសាលា ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ស្ដីពី របាយការណ៍វឌ្ឍន៍ៈភាពសាលារៀនជំនាន់ថ្មី

ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានធ្វើកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ក្រោមជាតិ ស្ដីពី របាយការណ៍វឌ្ឍន៍ៈភាពសាលារៀនជំនាន់ថ្មី ដើមឆ្នាំសិក្សា2023-2024 ។