ប្រជុំបច្ចេកទេសប្រចាំខែមករា

កាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២៤ កម្រងស្វាយជ្រំ នៅសាលាបឋមសិក្សាស្វាយព្រហូត បានធ្វើការប្រជុំបច្ចេកទេសប្រចាំខែមករា ក្រោមអធិបតីភាព លោក សោម សំ ជាប្រធានកម្រង សមាសភាពចូលរួម÷ លោកនាយក លោកស្រីនាយិកា លោកនាយករង លោកស្រីនាយិការង លោកគ្រូអ្នកគ្រូ ក្នុងកម្រងទាំងប្រាំពីរសាលា ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ស្ដីពី របាយការណ៍វឌ្ឍន៍ៈភាពសាលារៀនជំនាន់ថ្មី

ថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានធ្វើកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថ្នាក់ក្រោមជាតិ ស្ដីពី របាយការណ៍វឌ្ឍន៍ៈភាពសាលារៀនជំនាន់ថ្មី ដើមឆ្នាំសិក្សា2023-2024 ។

ទស្សនកិច្ចរបស់ Manner Light over Light

22/01/2024 សាលាបឋមសិក្សាស្វាយព្រហូត និងវិទ្យាល័យគោកព្រីងបានរៀបចំទទួលភ្ញៀវមកទស្សនកិច្ចរបស់ Manner Light over Light ដោយផ្ដោតទៅការពិភាក្សាការងារបច្ចេកទេស ទំនាក់ទំនង និង ការអប់រំបែបស្ទែម ។

ធ្វើផែនការអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សា២០២៣_២០២៤

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោក នាយក លោកគ្រូ អ្នកគ្រូ និង គណៈកម្មការគ្រប់គ្រងសាលារៀនព្រមទាំងសិស្សានុសិស្សបានប្រជុំធ្វើផែនការអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សា២០២៣_២០២៤។

ប្រជុំធ្វើផែនការរបស់គណៈកម្មការគ្រប់គ្រងសាលារៀន

កាលពីថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានប្រជុំធ្វើផែនការជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន(គ.គ.ស) ដែលដឹកនាំដោយលោក សោម សំ ជានាយក សាលាបឋមសិក្សាស្វាយប្រហូត។

ពិធីបើកអាហារូបករណ៍សិស្សក្រីក្រលើកទី១ ឆ្នាំសិក្សា២០២៣ _២០២៤

សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំពិធីបើកអាហារូបករណ៍សិស្សក្រីក្រលើកទី១ ឆ្នាំសិក្សា២០២៣ _២០២៤ ក្រោមអធិបតីភាព លោកស្រី ប៉ែន ចន្ថា ជាប្រធានការិយាល័យអប់រំយុវជននិងកីឡា និងជាប្រធានគណៈការអាហារូបករណ៍មូលដ្ឋានស្រុកស្វាយជ្រំ ។ សមាសភាពចូលរួមមាន÷ 1.លោកស្រី ប៉ែន ចន្ថា ជាប្រធានការិយាល័យអប់រំយុវជននិងកីឡា និងជាប្រធានគណៈការអាហារូបករណ៍មូលដ្ឋានស្រុកស្វាយជ្រំ ។ 2.កញ្ញា អាង ចន្នី ជាសមាជិកក្រុមប្រឹក្សាឃុំ 3.លោក អ៊ុន ហួត ជាអនុប្រធានគណៈកម្មការអាហារូបករណ៍ 4.លោក នាយក នាយករង សាលាបឋមសិក្សាស្វាយព្រហូត 5.ឪពុក ម្ដាយ និងប្អុនៗសិស្សានុសិស្ស ។