នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២សាលាបឋមសិក្សាស្វាយព្រហូតបានប្រារព្ធកម្មវិធីប្រកួត អំណានសៀវភៅល្បីៗដែលមានសិស្សចូលរួមប្រកួតចំនួន ១៥ នាក់។ឆ្នាំនេះជាឆ្នាំដំបូងដែលសាលាបឋម សិក្សាស្វាយព្រហូតបានរៀបចំកម្មវិធីនេះឡើង។ កម្មវិធីនេះត្រូវបានដំណើរការអនុវត្តពេញលេញ នៅឆមាសទី២ ចាប់ពីដើមខែ មិថុនា ឆ្នាំ ២០២២ មក។ កម្មវិធីអំណានសៀវភៅល្បីៗបង្កើតឡើងក្នុងគោលបំណងសំខាន់ដូចខាងក្រោម៖ ពង្រឹងសម្ថភាពអំណានរបស់សិស្ស បណ្ដុះទម្លាប់ឲ្យសិស្សចូលចិត្តអានសៀវភៅ និង មានទម្លាប់ក្នុងការសិក្សាស្រាវជ្រាវ ជម្រុញនូវវប្បធម៌អានរបស់សិស្សឲ្យកាន់តែទូលំទូលាយ
តាំងពិព័រណ៌ប្រចាំឆ្នាំ២០២២
កាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំ២០២២ សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំតាំងពិព័រណ៌កម្រងស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២២ ដោយយើងមានដាក់តាំងដូចជា ល្បែងគណិតវិទ្យា (ជំនួយការចែកលេខ) សៀវភៅគណិតវិទ្យាថ្នាក់ទី៤ សៀវភៅប្រវត្តិវត្តស្វាយព្រហូត សៀវភៅកំណាព្យ ផ្នែកវិទ្យាសាស្ត្រមានការកែច្នៃម៉ូតទ័របូមទឹក និង តចរន្តអគ្គិសនី សិល្បៈបង្ហាញរបាំដូចជា ជូនពរ នារីជាជួរ កូនមាន់តឿ គោះត្រឡោកជាដើម សកម្មភាពកីឡា។
សកម្មភាពពិសោធន៍
ការពិសោធន៍រំហួតស្វែងរកកំណកក្រាមអំបិល ថ្នាក់ទី៦
ការពិសោធន៍រស្ដីពីចរន្តអគ្គិសនី
សកម្មភាពប្អូនៗថ្នាក់ទី៦ ធ្វើការពិសោធន៍អំពីការបង្គុំជាខ្នែង និងបង្គុំជាសេរី។
logo ថ្មីរបស់សាលា