នៅថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៣ គណៈ:គ្រប់គ្រងនិងលោកគ្រូ ចំនួន០២នាក់ ចូលរួមកម្មវិធីសិក្ខាសាលាតម្រង់ទិសពីការប្រើប្រាស់និងការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាស្តីពីការលើកកម្ពស់សុខភាពសិក្សាសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ។ ក្រោមអបតីភាពលោកជំទាវ ឆាយគឹម សុទ្ធធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា។ នៅសណ្ឋាគារវ៉ៃគោ ខេត្តស្វាយរៀង។
កិច្ចប្រជុំពិភាក្សាស្ដិពីផែនការសកម្មភាពមួយចំនួន
ថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតមានកិច្ចប្រជុំមួយស្ដីពីការពិភាក្សាផែនការសកម្មភាពមួយចំនួននៅក្នុងសាលា ដែលដឹកនាំសម្របសម្រួលដោយ លោក ប៊ាន ចាន់នី ជាប្រធានក្រុមសាលារៀនជំនាន់ថ្មី។ កិច្ចពិភាក្សាផ្ដោតលើការងារមួយចំនួនដូចខាងក្រោម៖ ការរៀបចំគណៈកម្មការអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំ CPD (ប៊ាន ចាន់នី និងមន្ត្រីប្រចាំសាលារៀន) ផែនការវិនិយោគសាលារៀនឆ្នាំ២០២៣-២០២៤ (ប៊ាន ចាន់នី) ការប្រជុំតម្រង់ទិសវិភាជន៍ថវិកាកម្មវិធីNGSតាមសាលារៀន។ (សប្ដាហ៍ទី១ ខែមិថុនា)។ ធ្វើកាលវិភាគចុះតម្រង់ទិសសាលារៀន (ប៊ាន ចាន់នី) ការបញ្ចប់ផែនការអភិវឌ្ឍន៍សាលារៀន និងកិច្ចព្រមព្រាងរវាងសាលារៀននិងកម្មវិធីNGS ផ្អែកលើវិភាជន៍ថវិកាថ្មី។ (ភ្ជាប់ជាមួយចំណុចទី១ខាងលើ) ការធ្វើផែនការវិនិយោគឆ្នាំ២០២៤។ រៀបចំកិច្ចប្រជុំក្រុមការងារNGS ដើម្បីឆ្លងផែនការវិនិយោគ។ (មធ្យម៖ ប៊ាន ចាន់នី, បឋម៖មួយលី) ដំណើរទស្សនកិច្ចទៅប្រទេសថៃ (ប៊ាន ចាន់នី ផាន់ ប៊ុណ្ណាត) Read More …
សកម្មភាពក្លឹប
សាលាបឋមសិក្សាស្វាយព្រហូតជាសាលាបានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី(NGS)ដោយមានការគាំទ្រថវិកាបដិភាគពី មាតា បិតាសិស្ស ថវិកាវិនិយោគពីក្រសួងអប់រំនិងគាំទ្របច្ចេកទេសដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE )។ សាលាមានកម្មវិធីសិក្សារៀនពេញ១ថ្ងៃ (១ ថ្ងៃ ៧-៨ ម៉ោង) ៣៦-៣៨ម៉ោង១ សប្ដាហ៍ដោយដាក់បញ្ចូលបន្ថែមនូវមុខវិជ្ចា៖ –ភាសាអង់គ្លេស -បំណិនសង្គម-បំណិនងាយ -សិល្បៈ -COMPUTER -សកម្មភាពកីឡា-អប់រំកាយ -បង្កើតក្លឹបសិក្សាសម្រាប់សិស្សស្រាវជ្រាវ (ក្លឹបគណិត ក្លឹបវិទ្យាសាស្ត្រ ក្លឹបនិពន្ធ ក្លឹបអាស៊ាន ក្លឹបបរិស្ថាន) នេះជាសកម្មភាពសិស្ស ក្លឹបអាស៊ានស្រាវជ្រាវដោយប្រើប្រាស់បច្ចេកវិទ្យា ICT ក្នុងបន្ទប់Computer Lap ។
កម្មវិធីសិក្ខាសាលា
ថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣ អង្គការ ChhildFund កម្ពុជាបានរៀបចំសិក្ខាសាលាស្ដីពីការបញ្ចប់គម្រោងក្រោយពីបានអភិវឌ្ឍលើវិស័យអប់រំរយៈពេល១៥ឆ្នាំនៅខេត្តស្វាយរៀង ដោយមានការចូលរួមពិគ្រប់់ស្ថាប័នពាក់ព័ន្ធ ។
ការវាយតម្លៃគុណភាពអប់រំឆ្នាំសិក្សា២០២៣
ថ្ងៃទី២០ ២១ ២២ ខែមីនា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូតបានទទួលស្វាគមន៍គណៈកម្មការចុះវាយតម្លៃទទួលស្គាល់គុណភាពអប់រំសាលារៀនជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៣។
ការប្រកួតកីឡា
កាលថ្ងៃទី២១ ខែមីនា ឆ្នាំសិក្សា២០២៣ លោកគ្រូ សោម ប្រិម បានដឹកនាំក្រុមកីឡាករសាលាបឋមសិក្សាស្វាយព្រហូតដែលជាតំណាងស្រុកស្វាយជ្រំ ទៅប្រកួតនៅសាលាបឋមសិក្សាកន្ទុយវៃ ដើម្បីដណ្ដើមពានរង្វាន់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ។ នៅក្នុងដំណើរការប្រកួតនេះមានរយៈពេល៤ថ្ងៃ គឺថ្ងៃទី២១ ២២ ២៣ ២៤ ជាលទ្ធផលក្រុមកីឡាករបានចំណាត់ថ្នាក់លេខ៣ ។
Monthly test
ទិវាអំណានលើកទី៨
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ សាលាបឋមសិក្សាស្វាយព្រហូត បានរៀបចំពិធី អំណានជាតិលើកទី៨ ក្រោមប្រធានបទ អំណានជាមាគ៌ាឆ្ពោះបដិវត្តកម្មវិស័យអប់រំ ។
កម្មវិធីប្រកួតអំណានសៀវភៅល្បីៗ
នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២សាលាបឋមសិក្សាស្វាយព្រហូតបានប្រារព្ធកម្មវិធីប្រកួត អំណានសៀវភៅល្បីៗដែលមានសិស្សចូលរួមប្រកួតចំនួន ១៥ នាក់។ឆ្នាំនេះជាឆ្នាំដំបូងដែលសាលាបឋម សិក្សាស្វាយព្រហូតបានរៀបចំកម្មវិធីនេះឡើង។ កម្មវិធីនេះត្រូវបានដំណើរការអនុវត្តពេញលេញ នៅឆមាសទី២ ចាប់ពីដើមខែ មិថុនា ឆ្នាំ ២០២២ មក។ កម្មវិធីអំណានសៀវភៅល្បីៗបង្កើតឡើងក្នុងគោលបំណងសំខាន់ដូចខាងក្រោម៖ ពង្រឹងសម្ថភាពអំណានរបស់សិស្ស បណ្ដុះទម្លាប់ឲ្យសិស្សចូលចិត្តអានសៀវភៅ និង មានទម្លាប់ក្នុងការសិក្សាស្រាវជ្រាវ ជម្រុញនូវវប្បធម៌អានរបស់សិស្សឲ្យកាន់តែទូលំទូលាយ
តាំងពិព័រណ៌ប្រចាំឆ្នាំ២០២២
កាលពីថ្ងៃទី ២៨ ខែសីហាឆ្នាំ២០២២ សាលាបឋមសិក្សាស្វាយព្រហូតបានរៀបចំតាំងពិព័រណ៌កម្រងស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២២ ដោយយើងមានដាក់តាំងដូចជា ល្បែងគណិតវិទ្យា (ជំនួយការចែកលេខ) សៀវភៅគណិតវិទ្យាថ្នាក់ទី៤ សៀវភៅប្រវត្តិវត្តស្វាយព្រហូត សៀវភៅកំណាព្យ ផ្នែកវិទ្យាសាស្ត្រមានការកែច្នៃម៉ូតទ័របូមទឹក និង តចរន្តអគ្គិសនី សិល្បៈបង្ហាញរបាំដូចជា ជូនពរ នារីជាជួរ កូនមាន់តឿ គោះត្រឡោកជាដើម សកម្មភាពកីឡា។