កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅសាលាបឋមសិក្សាស្វាយព្រហូត មានវគ្គបំប៉នត្រូវបានរៀបចំឡើងដោយមានគោលបំណងផ្តល់ចំណេះដឹងអំពីបច្ចេកវិទ្យា AI ដល់អ្នកចូលរួមដូចជា ៖ កម្មវិធី AI & Thinker Bell ,AI google Translate , SUNO ,Pinterest , Phet Simulation Sketchfab, Animal 4D…។ វាបានផ្តោតលើការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃ AI ការអនុវត្តក្នុងជីវិតប្រចាំថ្ងៃ និងវិធីប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ ២. គោលបំណង ឲ្យអ្នកចូលរួមយល់ពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា AI បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ឧបករណ៍ និងកម្មវិធីដែលផ្អែកលើ AI ផ្តល់ឲ្យអ្នកចូលរួមនូវជំនាញដើម្បីអាចប្រើ AI Read More …
កម្មវិធីប្រកួតប្រជែងអំណានល្បីៗ
ថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សាលាបឋមសិក្សាស្វាយព្រហូត បានរៀបចំកម្មវិធីប្រកួតប្រជែងអំណានល្បីៗ ក្រោមអធិបតីភាពលោក សោម សំ ជានាយកសាលាបឋមសិក្សាស្វាយព្រហូត។ សមាសភាពចូលរួម៖ -គណៈគ្រប់គ្រង -លោកគ្រូ ដុំ លេ ជាគ្រូដឹកនាំក្លឹបអំណាន -លោកគ្រូអ្នកគ្រូ -បេក្ខជន -សិស្សានុសិស្ស គោលបំណងនៃក្លឹបអំណានល្បីៗអាចមានដូចខាងក្រោម: ការជំរុញអារម្មណ៍សុខចិត្តក្នុងការអាន: ក្លឹបអំណានជំរុញឱ្យសមាជិករបស់ខ្លួនមានក្តីស្រឡាញ់ និងទំនាក់ទំនងជាមួយសៀវភៅ។ ការចែករំលែកនូវជំហានដែលសមាជិកទទួលបានពីការអានអាចជួយធ្វើឱ្យពួកគេយល់និងរីកចម្រើននូវការអាននៃជីវិតរបស់ខ្លួន។ ការចែករំលែកនូវយោបល់ និងការវិភាគ: ក្លឹបអំណានផ្តល់ឱកាសឱ្យសមាជិកចែករំលែកយោបល់និងការវិភាគរបស់ពួកគេទាក់ទងនឹងសៀវភៅដែលបានអាន។ វាជាកន្លែងដែលមនុស្សអាចពិភាក្សាប្រធានបទផ្សេងៗដែលពាក់ព័ន្ធនឹងសៀវភៅ និងបង្កើនការយល់ដឹងរបស់ពួកគេ។ ការកសាងទំនាក់ទំនងសង្គម: ក្លឹបអំណានជួយបង្កើនការទាក់ទងសង្គមរវាងសមាជិកក្នុងបរិយាកាសមិត្តភាព។ សមាជិកអាចបង្កើតទំនាក់ទំនងថ្មីៗ និងជំរុញការរួមគ្នាតាមរយៈការចែករំលែកអំពីអ្វីដែលពួកគេបានរៀននិងទទួលពីសៀវភៅ។ Read More …
ទទួលដំណើរទស្សនកិច្ចបឋមសិក្សាអង្គរបាន
កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូតបានទទួល💖ដំណើរទស្សនកិច្ចសិក្សា💖របស់សាលាបឋមសិក្សាអង្គរបាន( កម្មវិធីសាលារៀនជំនាន់ថ្មី NGS) ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ វិធីសាស្ត្រ តិចនិច សិល្បៈការបង្រៀននិងរៀន នឹងការងារគ្រប់គ្រងទូទៅនៅសាលារៀន ដែលបានអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី NGSកន្លងមក💖💖។