ទទួលដំណើរទស្សនកិច្ចបឋមសិក្សាអង្គរបាន

កាលពីថ្ងៃទី១ ខែ សីហា ឆ្នាំ ២០២៤ សាលាបឋមសិក្សាស្វាយព្រហូតបានទទួល💖ដំណើរទស្សនកិច្ចសិក្សា💖របស់សាលាបឋមសិក្សាអង្គរបាន( កម្មវិធីសាលារៀនជំនាន់ថ្មី NGS) ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ វិធីសាស្ត្រ តិចនិច សិល្បៈការបង្រៀននិងរៀន នឹងការងារគ្រប់គ្រងទូទៅនៅសាលារៀន ដែលបានអនុវត្តន៍កម្មវិធីសាលារៀនជំនាន់ថ្មី NGSកន្លងមក💖💖។

កម្រងរូបភាព ពិធីតាំងពិព័រណ៍កម្រងស្នាដៃសិស្ស

កម្រងរូបភាព ពិធីតាំងពិព័រណ៍កម្រងស្នាដៃសិស្សនៅសាលាបឋមសិក្សាស្វាយព្រហូតកាលពីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា ជាអភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀង💖។

ការប្រកួតជ្រើសរើសកីឡាករ កីឡាការិនីថ្នាក់ខេត្តឆ្នាំ២០២៣-២០២៤

កាលពីថ្ងៃទី២០ – ២៤  ខែ កុម្ភៈ ឆ្នាំ២០២៤ សាលាបឋមសិក្សា ស្វាយព្រហូត(កម្មវិធីសាលាជំនាន់ថ្មី)បានបញ្ជូនកីឡាករ កីឡាការិនី ទៅប្រកួតជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ ។ កីឡាករ  កីឡាការិនីមាន ២ ក្រុម៖ ១.ក្រុមបាលទះកុមារា ២.ក្រុមប៉េតង់ កុមារី ចប់ការប្រកួត ជាលទ្ធផល ក្រុមកីឡាករបាល់ទះកុមារា បានទទួលចំណាត់ថ្នាក់លេខ ៣ និងក្រុមកីឡាការិនីប៉េតង់ បានទទួលចំណាត់ថ្នាក់លេខ ២  ថ្នាក់ខេត្ត ។

ទស្សនកិច្ចរបស់ Manner Light over Light

22/01/2024 សាលាបឋមសិក្សាស្វាយព្រហូត និងវិទ្យាល័យគោកព្រីងបានរៀបចំទទួលភ្ញៀវមកទស្សនកិច្ចរបស់ Manner Light over Light ដោយផ្ដោតទៅការពិភាក្សាការងារបច្ចេកទេស ទំនាក់ទំនង និង ការអប់រំបែបស្ទែម ។